Paul Pogba ខ្សែបម្រើក្រុមបិសាចក្រហម Manchester United បាននិយាយសរសើរដល់មិត្តរួមក្រុម Zlatan Ibrahimovic ថា អាចប្រជែងជាមួយ Messi និង Ronaldo ដើម្បីក្លាយជាកីឡាករល្អជាងគេលើលោកបាន។

និយាយជាមួយ FIFA.com តបនឹងសំនួរ តើកីឡាកររូបណាដែលស័ក្ដិសមបំបាក់ Lionel Messi និង Cristiano Ronaldo ទទួលពានកីឡាករល្អជាងគេលើលោក? Pogba បានឆ្លើយទៅវិញថា៖ "ប្រាកដណាស់ មានកីឡាករជាច្រើនអាចប្រជែងយកពាននេះ។ ពួកយើងមាន Zlatan នៅ Manchester United ដែលគេប្រជែងវាបាន។ ត្បិតតែគេមានអាយុ៣៥ឆ្នាំ ប៉ុន្តែអ្វីដែលគេលេង ការរកគ្រាប់បាល់ អ្នកអាចឃើញថា គេស្ថិតនៅកម្រិតខ្ពស់ជាង១០ឆ្នាំមកហើយ"។
កីឡាករវ័យ២៣ឆ្នាំបានបន្តថា៖ "Hazard, Neymar, Suarez លេងបានល្អ និងអាចរកគ្រាប់បាល់បាន។ ពួកគេគឺជាកីឡាករដ៏អស្ចារ្យ។ ប្រសិនបើពួកគេបន្តរកគ្រាប់បាល់បានទៀត នោះ ពួកគេអាចឈ្នះពានកីឡាករល្អជាងគេលើលោក៕

er
ReplyDelete