ក្លឹបបឹងកេតអង្គរ និងលោកគ្រូបង្គោល ប្រាក់ សុវណ្ណារ៉ា បានឈានដល់ឯកភាពចែកផ្លូវគ្នាដើរហើយ បន្ទាប់ពីលោកគ្រូបង្វឹករូបនេះបានចូលខ្លួនដឹកនាំបឹងកេតអង្គរកាលពីឆ្នាំ២០១៥។
_large.jpg)
លោកគ្រូ ប្រាក់ សុវណ្ណារ៉ា
តាមសេចក្តីប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ Page «ផ្លូវការរបស់ក្លឹបនារសៀលថ្ងៃនេះថា ក្លិបបឹងកេតអង្គរសូមប្រកាសអំពីការចែកផ្លូវគ្នាជាមួយលោកគ្រូ ប្រាក់ សុវណ្ណារ៉ា នៅថ្ងៃនេះ ដោយមានការឯកភាពគ្នាទាំងសងខាង។ គ្រប់ៗគ្នានៅក្លិបបឹងកេតអង្គរសូមអរគុណដល់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ចំពោះការរួមចំណែកយ៉ាងសំខាន់ក្នុងជោគជ័យរបស់ក្លិបអំឡុងពេល២រដូវកាលចុងក្រោយនេះ ដោយយើងបានឈ្នះជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៦ និង រងជើងឯកក្នុងពានរង្វាន់អន្ដរជាតិ Toyota Mekong Club Championship 2015 ដែលធ្វើឲ្យលោកគ្រូក្លាយជាគ្រូជោគជ័យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប»។
មួយរយៈពេលចុងក្រោយនេះ បឹងកេតអង្គរមិនសូវទទួលបានលទ្ធផលល្អប្រសើរឡើយដោយឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់មួយនៅវៀតណាម ប៉ុន្តែត្រូវចាញ់ក្រុមមកពីកូរ៉េរហូតធ្វើឲ្យកីឡាកររបួសច្រើន និងចាញ់ក្រុមជើងឯកឡាវនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club។ ទាំងនេះអាចជាមូលហេតុដែលធ្វើឲ្យភាគីទាំងពីរឈានដល់ចែកផ្លូវគ្នា៕
_large.jpg)
No comments:
Post a Comment