Friday, January 6, 2017

មូលហេតុ​​ដែល​ Costa ​ច្រឡោត​ខឹង​ដាក់​ Pedro ​ដោយសារ​អញ្ចឹង​សោះ

ខ្សែ​ប្រយុទ្ធ​​ Diego Costa ​របស់​ក្រុម​ Chelsea ​បាន​ច្រឡោត​ខឹង​​ខ្លាំង​ និង​​បាន​ប្រកែក​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម​ Pedro ​ក្នុង​​ការ​ប្រកួត​ ដែល​​ក្រុម​តោ​ខៀវ​ ចាញ់​ Tottenham Hotspur ២-០ ​នៅ​កីឡដ្ឋាន​ White Hart Lane ​កាល​ពី​យប់​មិញ។

Pedro (ឆ្វេង) និង​ Costa ប្រកែក​គ្នា​យប់​មិញ
មូល​ហេតុ​​ដែល​ធ្វើ​ឲ្យ​ Costa ​ខឹង​ ​គឺ​ដោយសារ​​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​ បាត់​បង់​ឱកាស​ល្អៗ​​មួយ​ចំនួន​នៅ​ដើម​តង់​​ ​ហើយ​លុះ​ដល់​នាទី​២២ ​​មិត្ត​រួម​ក្រុម​ Pedro ​​ថែម​ទាំង​មិន​យល់​ចិត្ត​ បញ្ជូន​បាល់​ (Through) ​​​​ឲ្យ​មិន​បាន​ល្អ​ទៀត​ ធ្វើ​ឲ្យ​អារម្មណ៍​ច្រឡោត​ខ្លាំង​ ក៏​ស្រែក​កំហោក​ដាក់​​ អតីត​កីឡាករ​ក្រុម​ Barcelona (Pedro) ​តែ​ម្ដង។
ចំពោះ​បញ្ហា​កីឡាករ​ទាំង​២​ មើល​ទៅ​ដូច​ឈ្លោះ​គ្នា​នេះ​ អ្នកចាត់ការ​​ក្រុម​ Chelsea លោក Antonio Conte ​បាន​និយាយ​ថា៖ "ខ្ញុំ​គិត​ថា វា​ជា​រឿង​ធម្មតា ​ជា​បញ្ហា​ធម្មតា​លើ​ទីលាន។ វា​ជា​ឱកាស​ល្អ​របស់​យើង​ ប៉ុន្តែ​យើង​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស ដូច្នេះ​ជា​រឿង​ធម្មតា​​ដែល​យើង​​​​ កើត​មាន​អារម្មណ៍​ខក​ចិត្ត”៕​
សូម​ទស្សនា​វីដេអូ៖

No comments:

Post a Comment