ការប្រកួតក្របខ័ណ្ឌលំដាប់កំពូលរបស់របស់អេស្ប៉ាញ La Liga យប់នេះ គូជក់ចិត្តគឺជាការប៉ះគ្នារវាង Villarreal ស្វាគមន៍ក្រុមខ្លាំងអ្នកមានបុណ្យ Barcelona នាម៉ោង២:៤៥នាទីសប្ដាហ៍ទី១៧នៅកីឡដ្ឋាន Camp El Madrigal។

ម្ចាស់ផ្ទះ Villarreal ស្ថិតនៅលេខរៀងទី ៥ក្នុងតារាង រកបាន២៩ ពិន្ទុក្នុងចំណោម១៦ ប្រកួតឈ្នះ ៨ស្នើ ៥ និងចាញ់ ៣ដង។ ចំណែកក្រុមភ្ញៀវ Barca វិញស្ថិតនៅលេខ ៣មាន ៣៤ពិន្ទុក្នុងចំណោម ១៦ប្រកួតឈ្នះ ១០ស្នើ ២ និងចាញ់ ៤ដង។

៥ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរធ្វើមិនសូវបានល្អដូចគ្នាក្នុងការប្រកួត La Liga ។ Villarreal រកបានជ័យជម្នះចំនួន ២ស្មើ ១និងចាញ់ ២ក្នុងចំណោម ៥ប្រកួត ខណៈ Barca ឈ្នះ ២លើក និងស្មើរហូតដល់ទៅ ៣លើកក្នុងចំណោម ៥ប្រកួតចុងក្រោយដូចគ្នា។

ម្ចាស់ផ្ទះមានកីឡាករសំខាន់មួយរូបរងរបួសគឺ Roberto Soldado (ជង្គង់) ដូច្នេះជម្រើស ១១នាក់ដំបូងរបស់អាចជា៖ អ្នកចាំទី Sergio Asenjo ខ្សែបម្រើ Riuz, Costa, Mario Gaspar និង Alvaro Gonzalez ខ្សែបម្រើ Soriano, Dos Santos, Bruno, Trigueros ខ្សែប្រយុទ្ធ Pato និង Sansone។

ចំណែកក្រុមភ្ញៀវ Barcelona វិញមិនមានកីឡាករសំខាន់របួសនោះទេដូច្នេះជម្រើស ១១នាក់អាចជា ៖ អ្នកចាំទី Stegen ខ្សែការពារ Alba, Mascherano, Pique និង Roberto ខ្សែបម្រើមាន Iniesta, D.Suárez, Busquets ស្របពេលខ្សែប្រយុទ្ធមាន L.Messi, Suárez និង Neymar។

ក្រុមទាំងពីរនេះធ្លាប់ប៉ះគ្នាចំនួន ៣៦ដងក្នុងនោះ Villarreal ឈ្នះ៨ ស្មើគ្នា ៨ដង និង Barca ឈ្នះ ២០ដង។ ជួបគ្នា ៥ប្រកួតចុងក្រោយ Villarreal ឈ្នះម្ដងស្នើគ្នាម្ដងចាញ់ ៣ដង ជួបគ្នាលើកចុងក្រោយនៅ La Liga ក្រុមទាំងពីរបញ្ចប់គ្នាត្រឹមស្មើគ្នា២-២។

ទស្សនៈ៖ Villarreal ១-៣ Barcelona
No comments:
Post a Comment