Wednesday, January 11, 2017

Sunday, January 8, 2017

របៀបចុះឈ្មោះរកលុយពី Facebook Audience Network

wow sweet done forget click



Nokia 6 ប្រើ​ប្រព័ន្ធ Android លេច​ចេញ​រូបរាង​ហើយ ឯ​តម្លៃ​ជាង​២០០​ដុល្លារ

ក្រុមហ៊ុន​ទូរសព្ទ​ចល័ត HMD បាន​ប្រកាស ការ​បង្ហាញ​ខ្លួន​ថ្មី របស់​ទូរសព្ទ​ស្មាតហ្វូន Nokia 6 ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ដំបូង​គេ​បង្អស់ នៅ​ថ្ងៃ​អាទិត្យ​នេះ។
Nokia 6 ប្រើប្រាស់​កញ្ចក់ Gorilla Glass ទំហំ ៥,៥​អ៊ីញ ជា​មួយ​នឹង Resolution ទំហំ ១០៨០ គុណ​នឹង ១៩២០ (Full HD)។ វា​ដំណើរការ​ដោយ​បន្ទះ​ឈីប Snapdragon 430 , Octa-Core CPU និង Adreno 505 GPU។ ទូរសព្ទ​ម៉ូដែល​នេះ ​នឹង​សាក​ថ្ម​ឆាប់​ពេញ​ជាង​មុន រហូត​ដល់​ទៅ ៤​ដង ដោយសារ​តែ​បច្ចេកវិទ្យា Quick Charge 3.0។
ទូរសព្ទ​ស្មាត​ហ្វូន របស់ Nokia ដ៏​ថ្មី​ស្រឡាង​នេះ ប្រើ​ប្រាស់ RAM ទំហំ ៤​ជី និង អង្គ​ចងចាំ ទំហំ ៦៤​ជី។ រីឯ​កាមេរ៉ា​ក្រោយ មាន​ទំហំ​រហូត​ដល់​ទៅ ១៦​មេហ្គាភិចសែល ជា​មួយ​នឹង​មុខងារ Aperture f/2.0 និង PDAF Laser Auto Focusing។ ចំណែក​ឯ​កាមេរ៉ា​មុខ​វិញ ក៏​មិន​អន់​ដែរ គឺ ៨​មេហ្គាភិចសែល ដែល​អាច​ថតរូប Selfie និង​លេង​វីដេអូ Chat បាន​យ៉ាង​ច្បាស់។
គួរ​បញ្ជាក់​ថា Nokia 6 នឹង​បើក​សម្ភោធ នៅ​ដើម​ឆ្នាំ​២០១៧​នេះ ជាមួយ​នឹង​តម្លៃ ២៤៥​ដុល្លារ (បរទេស)។ ក្រុមហ៊ុន HMD ជ្រើសរើស​យក​ប្រទេស​ចិន ដើម្បី​បើក​សម្ភោធ​ទូរសព្ទ​ម៉ូដែល​នេះ ព្រោះ​តែ​ចំនួន​អ្នក​ប្រើប្រាស់​ដ៏​ច្រើន​លើស​លុប (ចំនួន​ដែល​គេ​រំពឹង​ទុក​គឺ ៥៩៣​លាន​នាក់ ក្នុង​ឆ្នាំ​២០១៧)៕
សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ញាក់​ផ្អើល លោក​គ្រូ​ ប្រាក់ សុវណ្ណារ៉ា​​ និង​បឹង​កេត​អង្គរ​ចែក​ផ្លូវ​គ្នា​ហើយ

ក្លឹប​បឹងកេត​អង្គរ​ និង​លោក​គ្រូ​បង្គោល​ ប្រាក់​ សុវណ្ណារ៉ា​ បាន​ឈាន​ដល់​ឯកភាព​ចែក​ផ្លូវ​គ្នា​ដើរហើយ​​ បន្ទាប់​ពី​លោក​គ្រូ​បង្វឹក​រូប​នេះ​​បាន​ចូល​ខ្លួន​ដឹក​នាំ​បឹងកេត​អង្គរ​កាល​ពី​ឆ្នាំ​២០១៥។​
លោក​គ្រូ ប្រាក់ សុវណ្ណារ៉ា
តាម​សេចក្តី​ប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​ Page «ផ្លូវ​ការ​របស់​ក្លឹប​​នា​រសៀល​ថ្ងៃ​នេះ​ថា​ ក្លិប​បឹង​កេត​អង្គរ​សូម​ប្រកាស​អំពី​ការ​ចែក​ផ្លូវ​គ្នា​ជា​មួយ​លោក​គ្រូ​ ប្រាក់​ សុវណ្ណារ៉ា​ នៅ​ថ្ងៃ​នេះ​ ដោយ​មាន​ការ​ឯក​ភាព​គ្នា​ទាំង​សង​ខាង។ គ្រប់​ៗ​គ្នា​នៅ​ក្លិប​បឹង​កេត​អង្គរ​សូម​អរគុណ​ដល់​លោក​គ្រូ​ ប្រាក់​ សុវណ្ណារ៉ា​ ចំពោះ​ការ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ជោគជ័យ​របស់​ក្លិប​អំឡុង​ពេល​២​រដូវ​កាល​ចុង​ក្រោយ​នេះ​ ដោយ​យើង​បាន​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៦​ និង​ រង​ជើង​ឯក​ក្នុង​ពាន​រង្វាន់​អន្ដរជាតិ​ Toyota​ Mekong​ Club​ Championship​ 2015 ដែល​ធ្វើ​ឲ្យ​លោក​គ្រូ​ក្លាយ​ជា​គ្រូ​ជោគជ័យ​បំផុត​ម្នាក់​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ក្លិប»។
មួយ​រយៈ​ពេលចុង​ក្រោយ​នេះ បឹងកេត​អង្គរមិន​សូវ​ទទួល​បាន​លទ្ធផល​​ល្អ​ប្រសើរ​​ឡើយ​ដោយ​​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រពាន​រង្វាន់​មួយ​នៅ​វៀតណាម​​ ប៉ុន្តែ​ត្រូវ​ចាញ់​ក្រុម​មក​ពី​កូរ៉េ​រហូត​ធ្វើ​ឲ្យ​កីឡាករ​របួស​ច្រើន និង​ចាញ់​ក្រុម​ជើងឯកឡាវ​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ Toyota​ Mekong​ Club។ ទាំង​នេះ​អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ភាគី​ទាំង​ពីរ​ឈាន​ដល់​ចែក​ផ្លូវ​គ្នា៕

Saturday, January 7, 2017

​យប់​នេះ! Barca ​ទៅ​ជួប Villarreal ​​ជា​គូ​ជក់​ចិត្ត​?

ការ​ប្រកួត​ក្របខ័ណ្ឌ​លំដាប់​កំពូល​របស់​របស់​អេស្ប៉ាញ​​ La Liga យប់​នេះ​ គូ​ជក់​ចិត្ត​គឺ​ជា​ការ​ប៉ះ​គ្នា​រវាង Villarreal ​ស្វាគមន៍​ក្រុម​ខ្លាំង​អ្នក​មាន​បុណ្យ Barcelona ​នា​ម៉ោង​២:៤៥​នាទី​​សប្ដាហ៍​ទី​១៧​នៅ​កីឡដ្ឋាន​ Camp El Madrigal។
​ម្ចាស់​​ផ្ទះ Villarreal ​ស្ថិត​នៅ​លេខ​រៀង​ទី​ ៥​ក្នុង​តារាង​​​​ រក​បាន​២៩ ពិន្ទុ​ក្នុង​ចំណោម​១៦ ប្រកួត​ឈ្នះ​ ៨​ស្នើ​ ៥​ និង​ចាញ់​ ៣​ដង។ ចំណែក​ក្រុម​ភ្ញៀវ Barca ​វិញ​ស្ថិត​នៅ​លេខ ៣​មាន ៣៤​ពិន្ទុ​​ក្នុង​ចំណោម ១៦​ប្រកួត​ឈ្នះ​ ១០​ស្នើ ២ និង​ចាញ់ ៤ដង។
​៥​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​ទាំង​ពីរ​ធ្វើ​មិន​សូវ​បាន​ល្អ​ដូច​គ្នា​ក្នុង​ការ​ប្រកួត La Liga ។ Villarreal ​​រក​បាន​ជ័យជម្នះ​ចំនួន ២​ស្មើ ១​និង​ចាញ់ ២​ក្នុង​ចំណោម​ ៥​ប្រកួត​ ខណៈ Barca ​ឈ្នះ​ ២​លើក និង​ស្មើ​រហូត​ដល់​ទៅ​ ៣​លើក​ក្នុង​ចំណោម ៥​ប្រកួត​ចុង​ក្រោយ​ដូច​គ្នា​។
​​ម្ចាស់​ផ្ទះ​មាន​កីឡាករ​សំខាន់​មួយ​រូប​រង​របួស​​​គឺ Roberto Soldado (ជង្គង់​)​ ដូច្នេះ​​ជម្រើស ១១​នាក់​ដំបូង​របស់​​អាច​ជា​៖ អ្នក​ចាំ​ទី Sergio Asenjo ​ខ្សែ​បម្រើ​ Riuz, Costa, Mario Gaspar និង Alvaro Gonzalez ​ខ្សែ​បម្រើ Soriano, Dos Santos, Bruno, Trigueros ​​ខ្សែ​ប្រយុទ្ធ Pato ​និង Sansone។
​ចំណែក​ក្រុម​ភ្ញៀវ​ Barcelona វិញ​មិន​មាន​កីឡាករ​​សំខាន់​របួស​នោះ​ទេ​​ដូច្នេះ​ជម្រើស​ ១១​នាក់​អាច​ជា ៖ អ្នក​ចាំ​ទី Stegen ខ្សែ​ការពារ Alba, Mascherano, Pique និង​ Roberto ខ្សែ​បម្រើ​មាន Iniesta, D.Suárez, Busquets ​​ ស្រប​ពេល​ខ្សែ​ប្រយុទ្ធ​មាន L.Messi, Suárez ​និង Neymar។
​​ក្រុម​ទាំង​ពីរ​នេះ​ធ្លាប់​ប៉ះ​គ្នា​ចំនួន​ ៣៦​ដង​​ក្នុង​នោះ​ Villarreal ​ឈ្នះ​៨ ស្មើ​គ្នា​ ៨​​ដង​ និង​​ Barca ​ឈ្នះ​ ២០​ដង។ ជួប​គ្នា​ ៥​ប្រកួត​ចុង​ក្រោយ​ Villarreal ​ឈ្នះ​ម្ដង​ស្នើ​គ្នា​ម្ដង​​ចាញ់ ៣​ដង ជួប​គ្នា​លើក​​ចុង​ក្រោយ​​នៅ La Liga ​​ក្រុម​ទាំង​ពីរ​បញ្ចប់​គ្នា​ត្រឹម​​ស្មើ​គ្នា​២-២។
​ទស្សនៈ៖ Villarreal ១-៣​ Barcelona